#3 태국 시위 심화, 미얀마 사망자 250명으로 증가

신문기사로 읽는 캄보디아

by 박동희

2021년 4월 1일 캄보노미스트 기사

태국 시위 심화, 미얀마 사망자 250명으로 증가


최근 아세안의 두 국가 미얀마와 태국에서 발발한 시위는 시민과 군경과의 대립이 격화되고 있다. 로이터를 비롯한 다수의 주요 언론사의 보도에 따르면 군경의 단속에 의해 사망자 수가 지금까지 약 250명에 달한다고 한다. 우선 미얀마에 대한 이야기를 먼저 하면, 길거리로 매일같이 시민들이 시위를 하기 위해 나오는 것이 관찰된다. 버마, 양곤, 만달레이, 네피도의 3 개 주요 도시에서 폭력적인 시위가 벌어지고 있으며, 다른 지방에서도 시위가 벌어지고 있다. 지역 언론 보도에 따르면 쿠데타 이후 군사 단속으로 약 250 명이 사망했다고 한다.


같은 소식통은 최근에 버마 군대가 많은 사람들을 체포하고 많은 사람들이 실종되었기 때문에 사망자 수가 더 많을 수 있다고 주장했습니다. 한편 양곤에서는 군이 계엄령을 내세워 낮에는 시위자들 사이에 우려를 불러일으켰고, 군은 밤에 민간인을 단속하고 체포했다. 일부는 도시에 있는 집을 떠나 시골로 피난하고 태국 국경을 따라 난민 캠프로 도망쳐 야했다. 태국은 군사 탄압을 피해 탈출 한 난민들을 대비하기 위해 이미 탁 지방의 버마와 국경에 버마인을 위한 23 개의 난민 캠프를 설치했다고 발표했다. 23 개 수용소에는 4만 명 이상의 난민이 수용될 것으로 추정됩니다. 태국이 버마 난민 수용소를 짓고 있는 동안 태국 자체는 현재 시민들의 시위에 직면 해 있습니다. 지난 주말, 대부분의 젊은이 들인 많은 시위자들이 태국 왕궁 근처 지역에 모였습니다. 다른 시위와 마찬가지로, 태국 시위대는 태국 군이 작성한 태국 헌법의 개혁과 구금된 시위대 및 기타 정치 활동가의 석방을 요구하기 위해 집결했습니다. 경찰과 시위대 사이의 충돌 후 결국 경찰은 단속을 시작하고 시위대 30 명 이상을 체포했습니다.



기사출처 : https://cambonomist.com/news/civil-demonstrator-unrest-in-thailand-and-myanmar-/



원문


បាតុកម្មនៅថៃឆាបឆួលជាថ្មីទៀតខណៈនៅភូមាចំនួនអ្នកស្លាប់កើនដល់ជាង២៥០នាក់


ប្រទេសចំនួន២នៅអាស៊ាន គឺភូមា និងថៃ នៅមួយរយៈកន្លងមកនេះ មានការផ្ទុះបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល និងក្រុមយោធាកាន់តែខ្លាំង។ ជាក់ស្ដែង ព្រឹត្តិការណ៍បាតុកម្មនៅភូមាត្រូវបានសារព័ត៌មានធំៗជាច្រើន ដូចជា Reuters បានរាយការណ៍ថា ចំនួនអ្នកស្លាប់ ដោយសារការបង្រាបរបស់ក្រុមយោធាបានកើនឡើងជាបន្ដបន្ទាប់មកដល់ប្រមាណ ២៥០នាក់ហើយគិតមកទល់ពេលនេះ។


ដំបូងយើងផ្តើមនិយាយពីប្រទេសភូមាជាមុនសិន គេសង្កេតឃើញថា ពលរដ្ឋនៅតែបន្តចុះផ្លូវធ្វើបាតុកម្មឥតដាច់ជារៀងរាល់ថ្ងៃ។ ក្នុងនោះ មានក្រុងធំៗចំនួន៣ក្នុងប្រទេសភូមាដូចជា យ៉ង់ហ្គោន ម៉ានឌឺឡេ និង ណៃពិដោរ កំពុងមានបាតុកម្មផ្ទុះឡើងយ៉ាងខ្លាំងខណៈខេត្តផ្សេងៗទៀតក៏បាននិងកំពុងរៀបចំបាតុកម្មតាមខេត្តរៀងៗខ្លួនផងដែរ។


សារព័ត៌មានក្នុងស្រុកភូមាបានរាយការណ៍ថា រាប់ចាប់តាំងពីថ្ងៃរដ្ឋប្រហារមក មានមនុស្សប្រមាណ ២៥០នាក់ហើយបានស្លាប់បាត់បង់ជីវិតពីការបង្រ្កាបរបស់ក្រុមយោធា។ ប្រភពដដែលនេះ អះអាងថា តួលេខអ្នកស្លាប់អាចមានច្រើនជាងនេះ ដោយសារតែប៉ុន្មានថ្ងៃចុងក្រោយនេះ កងទ័ពភូមាបានចាប់ខ្លួនមនុស្សច្រើននាក់ណាស់ ហើយមួយចំនួនធំ បានបាត់ដំណឹងសូន្យ។


ដោយឡែក នៅក្រុងយ៉ង់ហ្គោន យោធាបានចេញច្បាប់អាជ្ញាសឹក ធ្វើឲ្យប្រជាជនមានការបារម្ភជាខ្លាំង ដោយហេតុថាបន្ទាប់ពីប៉ះទង្គិចជាមួយបាតុករនៅពេលថ្ងៃ ក្រុមយោធាតែងតែសម្រុកចាប់ខ្លួន និងពង្រាត់ពលរដ្ឋនៅពេលយប់។ អ្នកខ្លះត្រូវបង្ខំចិត្តចាកចោលផ្ទះសម្បែងក្នុងទីក្រុង ដោយបានភៀសខ្លួនទៅនៅជនបទ និងនៅតាមជំរំជនភៀសខ្លួនតាមព្រំដែនជាមួយប្រទេសថៃ ដែលថៃបានរៀបចំទទួលកាលពីសប្តាហ៍មុន។


ប្រទេសថៃ បានប្រកាសឲ្យដឹងថាខ្លួនបានរៀបជំរំជនភៀសខ្លួនសម្រាប់ជនជាតិភូមាចំនួន ២៣ ទីតាំង នៅតាមព្រំដែនជាមួយភូមាក្នុងខេត្តតាក់រួចហើយ ដើម្បីត្រៀមទទួលជនភៀសខ្លួន ដែលរត់គេចពីការបង្រ្កាបរបស់របបសឹក។ ជំរំទាំង២៣ ត្រូវគេប៉ាន់ស្មានថាអាចទទួលជនភៀសខ្លួនបានជាង ៤ម៉ឺននាក់។


ស្របពេលដែលថៃកំពុងសាងសង់ជុំរំសម្រាប់ជនភៀសខ្លួនភូមា ប្រទេសថៃខ្លួនឯង ថ្មីៗនេះក៏កំពុងប្រឈមនឹងបញ្ហាបាតុកម្មតវ៉ាពីសំណាក់ពលរដ្ឋរបស់ខ្លួនផងដែរ។ ដោយនៅចុងសប្ដាហ៍មុននេះបាតុករជាច្រើននាក់ ដែលភាគច្រើនជាសុទ្ធសឹងយុវជន បានដើរមកប្រមូលផ្តុំគ្នាតវ៉ានៅតំបន់ក្បែរព្រះបរមរាជវាំងថៃ។ មិនខុសពីបាតុកម្មរាល់ដងនោះទេ ក្រុមបាតុករថៃ បានប្រមូលផ្តុំគ្នាទាមទារឲ្យមានកំណែទម្រង់លើរដ្ឋធម្មនុញ្ញថៃ ដែលបានតាក់តែងឡើងដោយក្រុមយោធា ហើយក៏ទាមទារឲ្យដោះលែងបាតុករ និងសកម្មជននយោបាយដទៃទៀតដែលត្រូវបានចាប់ខ្លួន។


ក្រោយពីមានការប៉ះទង្គិចគ្នារវាងក្រុមប៉ូលីស និងបាតុករ នៅទីបំផុតប៉ូលីសថា បានបើកការបង្រ្កាប និងចាប់បានក្រុមបាតុករចំនួនជាង៣០នាក់ផងដែរ៕



신문기사로 공부하는 크메르어


បាតុកម្មនៅថៃឆាបឆួលជាថ្មីទៀតខណៈនៅភូមាចំនួនអ្នកស្លាប់កើនដល់ជាង២៥០នាក់

태국 시위 심화, 미얀마 사망자 250명으로 증가

ឆាបឆួល: 민감한

កើន : 증가하다


ប្រទេសចំនួន២នៅអាស៊ាន គឺភូមា និងថៃ នៅមួយរយៈកន្លងមកនេះ មានការផ្ទុះបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល និងក្រុមយោធាកាន់តែខ្លាំង។

최근 아세안의 두 국가 미얀마와 태국에서 발발한 시위는 시민과 군경과의 대립이 격화되고 있다.

អាស៊ាន: 아세안

កន្លងមក: 지금까지

ផ្ទុះ: 폭발하다

បាតុកម្ម: 데모

ប្រឆាំង: ~에 맞

ក្រុមយោធា: 군대



ជាក់ស្ដែង ព្រឹត្តិការណ៍បាតុកម្មនៅភូមាត្រូវបានសារព័ត៌មានធំៗជាច្រើន ដូចជា Reuters បានរាយការណ៍ថា ចំនួនអ្នកស្លាប់ ដោយសារការបង្រាបរបស់ក្រុមយោធាបានកើនឡើងជាបន្ដបន្ទាប់មកដល់ប្រមាណ ២៥០នាក់ហើយគិតមកទល់ពេលនេះ។

로이터를 비롯한 다수의 주요 언론사의 보도에 따르면 군경의 단속에 의해 사망자 수가 지금까지 약 250명에 달한다고 한다.

ជាក់ស្ដែង: 명백하게

ព្រឹត្តិការណ៍: 이벤트

រាយការណ៍: 보고되다

ដោយសារ: ~때문에

បង្រាប: 막다

កើនឡើង: 증가하다

បន្ដបន្ទាប់: 계속

ប្រមាណ: 약


ដំបូងយើងផ្តើមនិយាយពីប្រទេសភូមាជាមុនសិន គេសង្កេតឃើញថា ពលរដ្ឋនៅតែបន្តចុះផ្លូវធ្វើបាតុកម្មឥតដាច់ជារៀងរាល់ថ្ងៃ។

우선 미얀마에 대한 이야기를 먼저 하면, 길거리로 매일같이 시민들이 시위를 하기 위해 나오는 것이 관찰된다.

ផ្តើម: 시작하다

សង្កេតឃើញ: 관찰되다

បន្តចុះ: 계속

ឥតដាច់: 계속?


ក្នុងនោះ មានក្រុងធំៗចំនួន៣ក្នុងប្រទេសភូមាដូចជា យ៉ង់ហ្គោន ម៉ានឌឺឡេ និង ណៃពិដោរ កំពុងមានបាតុកម្មផ្ទុះឡើងយ៉ាងខ្លាំងខណៈខេត្តផ្សេងៗទៀតក៏បាននិងកំពុងរៀបចំបាតុកម្មតាមខេត្តរៀងៗខ្លួនផងដែរ។

버마, 양곤, 만달레이, 네피도의 3 개 주요 도시에서 폭력적인 시위가 벌어지고 있으며, 다른 지방에서도 시위가 벌어지고 있다.

រៀងៗ: 각기


សារព័ត៌មានក្នុងស្រុកភូមាបានរាយការណ៍ថា រាប់ចាប់តាំងពីថ្ងៃរដ្ឋប្រហារមក មានមនុស្សប្រមាណ ២៥០នាក់ហើយបានស្លាប់បាត់បង់ជីវិតពីការបង្រ្កាបរបស់ក្រុមយោធា។

지역 언론 보도에 따르면 쿠데타 이후 군사 단속으로 약 250 명이 사망했다고 한다.

រាយការណ៍: 보고

រដ្ឋប្រហារ: 쿠데타

បាត់បង់ជីវិត: 생명을 잃다

បង្រ្កាប: 단속


ប្រភពដដែលនេះ អះអាងថា តួលេខអ្នកស្លាប់អាចមានច្រើនជាងនេះ ដោយសារតែប៉ុន្មានថ្ងៃចុងក្រោយនេះ កងទ័ពភូមាបានចាប់ខ្លួនមនុស្សច្រើននាក់ណាស់ ហើយមួយចំនួនធំ បានបាត់ដំណឹងសូន្យ

같은 소식통은 최근에 버마 군대가 많은 사람들을 체포하고 많은 사람들이 실종되었기 때문에 사망자 수가 더 많을 수 있다고 주장했습니다.

ប្រភពដ: 출처

អះអាង: 주장하다

តួលេខ: 숫자

ដោយសារតែ: 때문에

ចុងក្រោយនេះ: 최근

កងទ័ព: 군대

ចាប់ខ្លួន: 체포하다

បាត់ដំណឹងសូន្យ: 실종



ដោយឡែក នៅក្រុងយ៉ង់ហ្គោន យោធាបានចេញច្បាប់អាជ្ញាសឹក ធ្វើឲ្យប្រជាជនមានការបារម្ភជាខ្លាំង ដោយហេតុថាបន្ទាប់ពីប៉ះទង្គិចជាមួយបាតុករនៅពេលថ្ងៃ ក្រុមយោធាតែងតែសម្រុកចាប់ខ្លួន និងពង្រាត់ពលរដ្ឋនៅពេលយប់។

한편 양곤에서는 군이 계엄령을 내세워 낮에는 시위자들 사이에 우려를 불러일으켰고, 군은 밤에 민간인을 단속하고 체포했다.

ដោយឡែក: 특히

ច្បាប់អាជ្ញាសឹក: 계엄령

ការបារម្ភ: 우려

ដោយហេតុ: 때문에

ប៉ះទង្គិច: 충돌

បាតុករ: 시위자

សម្រុក: 돌진?

ពង្រាត់: 도망가다


អ្នកខ្លះត្រូវបង្ខំចិត្តចាកចោលផ្ទះសម្បែងក្នុងទីក្រុង ដោយបានភៀសខ្លួនទៅនៅជនបទ និងនៅតាមជំរំជនភៀសខ្លួនតាមព្រំដែនជាមួយប្រទេសថៃ ដែលថៃបានរៀបចំទទួលកាលពីសប្តាហ៍មុន។

일부는 도시에 있는 집을 떠나 시골로 피난하고 태국 국경을 따라 난민 캠프로 도망쳐 야했다.

បង្ខំ: 강요하다

ចាកចោល: 떠나다

សម្បែង: 주택

ភៀសខ្លួន: 탈출

ជនបទ: 시골

ជំរំជនភៀស: 난민캠프?

ព្រំដែន: 국경


ប្រទេសថៃ បានប្រកាសឲ្យដឹងថាខ្លួនបានរៀបជំរំជនភៀសខ្លួនសម្រាប់ជនជាតិភូមាចំនួន ២៣ ទីតាំង នៅតាមព្រំដែនជាមួយភូមាក្នុងខេត្តតាក់រួចហើយ ដើម្បីត្រៀមទទួលជនភៀសខ្លួន ដែលរត់គេចពីការបង្រ្កាបរបស់របបសឹក

태국은 군사 탄압을 피해 탈출 한 난민들을 대비하기 위해 이미 탁 지방의 버마와 국경에 버마인을 위한 23 개의 난민 캠프를 설치했다고 발표했다.

ប្រកាស: 발표하다

ជនភៀសខ្លួន: 피난민

ព្រំដែន: 국경

តាក់: 준비하다

ត្រៀម: 준비하다

ជនភៀសខ្លួន: 피난민

រត់គេច: 탈출

របបសឹក: 단속

របបសឹក: 전쟁정권


ជំរំទាំង២៣ ត្រូវគេប៉ាន់ស្មានថាអាចទទួលជនភៀសខ្លួនបានជាង ៤ម៉ឺននាក់។

23 개 수용소에는 4만 명 이상의 난민이 수용될 것으로 추정된다.

ជំរំ: 캠프


ស្របពេលដែលថៃកំពុងសាងសង់ជុំរំសម្រាប់ជនភៀសខ្លួនភូមា ប្រទេសថៃខ្លួនឯង ថ្មីៗនេះក៏កំពុងប្រឈមនឹងបញ្ហាបាតុកម្មតវ៉ាពីសំណាក់ពលរដ្ឋរបស់ខ្លួនផងដែរ។

태국이 버마 난민 수용소를 짓고 있는 동안 태국 자체는 현재 시민들의 시위에 직면 해 있다.

ស្របពេលដែល: 동시에

ប្រឈម: 면하다

សំណាក់: 장소



ដោយនៅចុងសប្ដាហ៍មុននេះបាតុករជាច្រើននាក់ ដែលភាគច្រើនជាសុទ្ធសឹងយុវជន បានដើរមកប្រមូលផ្តុំគ្នាតវ៉ានៅតំបន់ក្បែរព្រះបរមរាជវាំងថៃ។

지난 주말, 대부분의 젊은이 들인 많은 시위자들이 태국 왕궁 근처 지역에 모였다.

សុទ្ធសឹង: 같은

យុវជន: 청소년

ប្រមូលផ្តុំ: 모이다

តវ៉ា: 항의

ក្បែរ: 주변

ព្រះបរមរាជវាំង: 왕궁


មិនខុសពីបាតុកម្មរាល់ដងនោះទេ ក្រុមបាតុករថៃ បានប្រមូលផ្តុំគ្នាទាមទារឲ្យមានកំណែទម្រង់លើរដ្ឋធម្មនុញ្ញថៃ ដែលបានតាក់តែងឡើងដោយក្រុមយោធា ហើយក៏ទាមទារឲ្យដោះលែងបាតុករ និងសកម្មជននយោបាយដទៃទៀតដែលត្រូវបានចាប់ខ្លួន។

다른 시위와 마찬가지로, 태국 시위대는 태국 군이 작성한 태국 헌법의 개혁과 구금된 시위대 및 기타 정치 활동가의 석방을 요구하기 위해 집결했다.

ខុស: 다른

ក្រុមបាតុករ: 시위대

ទាមទារ: 요구하다

កំណែទម្រង់: 개정

រដ្ឋធម្មនុញ្: 헌법

តាក់តែងឡើង: 구성하다

ទាមទារ: 요구하다

ដោះលែង: 해방하다

សកម្មជន: 활동가

នយោបាយ: 정치

ដទៃទៀត: 다른


ក្រោយពីមានការប៉ះទង្គិចគ្នារវាងក្រុមប៉ូលីស និងបាតុករ នៅទីបំផុតប៉ូលីសថា បានបើកការបង្រ្កាប និងចាប់បានក្រុមបាតុករចំនួនជាង៣០នាក់ផងដែរ៕

경찰과 시위대 사이의 충돌 후 결국 경찰은 단속을 시작하고 시위대 30 명 이상을 체포했다.

ការប៉ះទង្គិច: 충돌

រវាង: 사이

បង្រ្កាប: 단속


작가의 이전글#2 도시간 이동금지 발령