신문기사로 읽는 캄보디아
보고서: 엉롱 츠띠엘 지역의 돌고래, 피할 수 없는 멸종에 직면하다
기사출처: https://www.information.gov.kh/articles/46380
최근 라오스의 스텅 트렝과 참 파삭 지방의 경계인 엉롱 츠띠엘(Anlong Chheuteal)에서 38 번 돌고래가 죽었습니다. 돌고래의 몸무게는 총 180kg, 길이 2.3m, 암컷이며 이빨이 없으며 (이빨이 닳고 부러짐) 노령으로 인해 사망 한 것으로 생각됩니다. 이 사실은 2021년 6월 17일 오후, 캄보디아 뉴스(AKP)와 수산청 수산보존부 부국장 파이 소마니씨와의 인터뷰에서 확인되었습니다.
파이 소마니 부국장은 다음과 같이 말했습니다. “라오스 참파삭 지방에 인접한 탈라 볼리밧 지역의 프레아 룸켈 커뮨, 오 스와이 마을의 강 협곡에 있는 돌고래는 가까운 미래에 멸종될 위기에 처했습니다. 이제 단 한 마리의 돌고래만 남아서 더 이상 번식을 할 수 없습니다. 1990 년대 엉롱 츠띠엘 지역의 총 돌고래 수는 25마리였고 이 숫자는 2008 년 8마리로 감소했으며, 2012년 6마리, 2019 년 3마리, 2021년 마지막 두 마리로 계속 감소했습니다. 결국 2021 년 6 월 14 일, 한 마리의 돌고래가 죽어 지금 엉롱 츠띠엘의 돌고래는 단 한마리만 남게되었습니다.
엉롱 츠띠엘에서 발생한 돌고래의 죽음은 대부분 라오스 어부들에 의한 그물 낚시와 불법 조업(베터리, 폭탄, 독성 화학미끼)로 인해 발생했습니다. 또한 스떵 뜨렝의 경계에서 불과 1.5km 떨어진 지역에 건설한 돈사 홍댐은 강의 생태계와 서식지, 심해 협곡의 생물 다양성에 영향을 미치고 있습니다. 특히 강돌고래는 영향을 크게 받고 있습니다. 그리고 마지막 남은 돌고래가 죽게되면, 라오스의 강돌고래는 멸종하고, 캄보디아에서만 서식하게 됩니다.
파이 소마니 부국장은 스떵 뜨렝 수산청의 보호팀이 엉롱 츠띠엘에 주둔하며 강을 경비하고 있지만, 라오스측의 협력이 부족하여 강 돌고래의 수가 감소해왔고 멸종위기에 처했다는 점에 대해 유감을 표했습니다.
부국장에 따르면 강 돌고래는 스떵뜨렝 지역과 라오스 참파삭 지역 간의 국경을 주기적으로 돌아다니는데, 캄보디아측은 강 보호 기구와 강 감시원에 의해 불법조업이 금지되어 돌고래가 다니는 지역이 잘 지켜져 왔다고 덧붙였습니다. 라오스의 참파삭지역과 스떵 뜨렝 지역의 사람들이 보통 메콩 강 돌고래라고 부르는 이 돌고래들은 이라와디 돌고래입니다. 이라와디 돌고래는 캄보디아의 강을 따라 사는 그룹과 강 협곡에 사는 그룹으로 두 그룹이 있습니다. 한편 2007년 사진 촬영을 통한 돌고래 연구를 실시한 연구팀에 따르면 두 그룹의 돌고래들은 같이 사는 모습을 발견하지 못했다고 합니다.
2017년 부터 2020년까지 실시한 조사에 따르면 총 돌고래 수는 89마리(신뢰수준 95%)인데, 그 중에 25마리가 실종되었다고 합니다. 2021년 돌고래의 감시 결과에 따르면 25마리의 실종된 돌고래 중의 일부가 다시 확인되었습니다. 2021년 6월 현재 4 마리의 아기 돌고래가 확인되었고, 4 마리의 돌고래가 죽어 비슷한 수가 유지됨을 알 수 있습니다. 수산청 수산 보존국의 옥 위볼 국장에 따르면 돌고래들은 각각 코드가 부여되고 있다고 합니다. 돌고래들은 지느러미의 모양이 서로 다르기 때문이 이 지느러미 모양을 통해 구분할 수 있습니다. 돌고래를 세는 것은 새로이 번식한 돌고래와 청년기의 돌고래 수만 셉니다.
Orcaella brevirostris라는 학명의 메콩강 돌고래는 IUCN (International Union for Conservation of Nature)에 의해 멸종 위기종에 등록되어 있습니다. 또한 2009년 8월 12일에 반포된 캄보디아 왕실 법령 123호에 의해 보호되고 있습니다.
Phen Rattanak 사진 제공 : Mr. Phay Somany
출처: https://www.information.gov.kh/articles/46380
បទយកការណ៍ ៖ ផ្សោតនៅអន្លង់ឈើទាល ប្រឈមនឹងការផុតពូជដោយចៀសមិនរួច
ចេញផ្សាយ ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២១
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ --
កាលពីពេលថ្មីៗនេះ មានសត្វផ្សោតមួយក្បាល ដែលមានអត្តសញ្ញាណលេខ៣៨ បានស្លាប់ នៅអន្លង់ឈើទាល នៃទន្លេដែលជាព្រំប្រទល់រវាងខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់នៃប្រទេសឡាវ។ ផ្សោតនេះមានទម្ងន់សរុប ១៨០គីឡូក្រាម មានប្រវែង ២,៣ម៉ែត្រ ភេទញី និងពុំមានធ្មេញឡើយ (ធ្មេញសឹក និងបាក់អស់ហើយ) ហើយការស្លាប់របស់សត្វផ្សោតនេះ ត្រូវបានសន្និដ្ឋានថា បណ្តាលមកពីវ័យចាស់ជរា។ នេះបើតាមការបញ្ជាក់របស់ លោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ។
លោក ផៃ សុម៉ានី បានបញ្ជាក់បន្ថែមថា ៖ “ ផ្សោតនៅនៅអន្លង់ឈើទាលនៃទន្លេ ក្នុងភូមិអូរស្វាយ ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ជាប់នឹងខេត្តចំប៉ាសាក់នៃប្រទេសឡាវ ប្រឈមនឹងការផុតពូជក្នុងពេលដ៏ខ្លីខាងមុខនេះដោយចៀសមិនរួច ព្រោះថាពេលនេះនៅតំបន់នោះ មានផ្សោតតែមួយក្បាលប៉ុណ្ណោះដែលនៅសេសសល់ចុងក្រោយ ដូច្នេះវានឹងពុំអាចបន្តពូជបាននោះទេ។ ខ្ញុំហ៊ានសន្និដ្ឋានដូច្នេះព្រោះថាកាលពីទសវត្សរ៍ឆ្នាំ១៩៩០ សត្វផ្សោតនៅអន្លង់ឈើទាលមានចំនួនសរុបរហូតដល់ ២៥ក្បាលឯណោះ ហើយចំនួននេះបានធ្លាក់ចុះមកត្រឹម ០៨ក្បាល ក្នុងឆ្នាំ២០០៨ ហើយបានបន្តធ្លាក់ចុះមកត្រឹម ០៦ក្បាល ក្នុងឆ្នាំ២០១២ និង០៣ក្បាល ក្នុងឆ្នាំ២០១៩ ហើយចុងក្រោយនេះនៅសល់ត្រឹមតែ ០២ក្បាលប៉ុណ្ណោះ ក្នុងឆ្នាំ២០២១។ អាស្រ័យដោយសត្វផ្សោត០១ក្បាល បានស្លាប់កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ទៀតនោះ ចំនួនសរុបនៃសត្វផ្សោតនៅអន្លង់ឈើទាល នាពេលបច្ចុប្បន្ននេះមានតែមួយក្បាលប៉ុណ្ណោះ”។
ភាគច្រើននៃការស្លាប់របស់សត្វផ្សោតនៅអន្លង់ឈើទាល បង្កឡើងដោយការនេសាទដោយប្រើឧបករណ៍មង និងការនេសាទខុសច្បាប់ (គ្រឿងឆក់ គ្រាប់បែកសិប្បនិមិត្ត និងនុយដែលមានសារធាតុគីមីពុល) ដែលបង្កឡើងដោយអ្នកនេសាទជនជាតិឡាវ។ ក្រៅពីនេះ ការសាងសង់ទំនប់វារីអគ្គីសនី ដន សាហុង ដែលមានទីតាំងចម្ងាយតែ១,៥គីឡូម៉ែត្រពីព្រំប្រទល់នៃខេត្តស្ទឹងត្រែង បាននិងកំពុងបង្កផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ទីជម្រកដែលជាអន្លង់ទឹកជ្រៅ និងជីវចម្រុះជលផល ពិសេសសត្វផ្សោតផងដែរ។ ហើយបើថ្ងៃមុខ ផ្សោតដែលនៅសេសសល់មួយចុងក្រោយនេះស្លាប់ទៀតមែននោះ យើងសន្មតថាមានតែប្រទេសកម្ពុជាប៉ុណ្ណោះដែលនៅមានផ្សោត ខណៈប្រទេសឡាវនឹងត្រូវដាច់ពូជ។
លោក ផៃ សុម៉ានី ក៏បានសម្តែងនូវការសោកស្តាយផងដែរ ពាក់ព័ន្ធនឹងបញ្ហាប្រឈមរបស់ផ្សោតនៅអន្លង់ឈើទាលនេះ ព្រោះថាក្រុមការងារអភិរក្ស នៃរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងនៃមន្ទីរកសិកម្ម រដ្ឋបាលខេត្ត ដែលមានឆ្មាំទន្លេសរុបចំនួន០៧ កំពុងប្រចាំការនៅអន្លង់ឈើទាលនេះ បានខិតខំការពារ និងអភិរក្ស ផ្សោតដែលនៅសល់នៅតំបន់នេះ ប៉ុន្តែការងារទាំងនេះ ខ្វះការសហការពីខាងភាគីឡាវ ទើបធ្វើឱ្យចំនួនផ្សោតបន្តថយចុះជាលំដាប់ និងប្រឈមនឹងការដាច់ពូជ។ លោកបានបន្ថែមថា ផ្សោតតែងតែចរាចរចុះឡើងនៅតំបន់ព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ នៃប្រទេសឡាវ ដោយឡែកប៉ែកខាងកម្ពុជា គឺមានក្រុមការងារអភិរក្ស និងក្រុមឆ្មាំទន្លេការពារបានយ៉ាងល្អ ដោយផ្សព្វផ្សាយពីច្បាប់ និងការហាមឃាត់ការដាក់មង នូវតំបន់ចរាចររបស់ផ្សោត។
ជាទូទៅសត្វផ្សោត (Irrawaddy Dolphin) នៃទន្លេមេគង្គ ដែលប្រជាជនមូលដ្ឋានហៅថា ផ្សោតទន្លេមេគង្គ ត្រូវបានបែងចែកជាពីរក្រុមដាច់ដោយឡែកពីគ្នា គឺក្រុមដែលរស់នៅតាមដងទន្លេក្នុងប្រទេសកម្ពុជាយើង និងក្រុមដែលរស់នៅអន្លង់ឈើទាលនៃទន្លេដែលជាព្រំប្រទល់រវាងខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់នៃប្រទេសឡាវ។ ហើយបើផ្អែកតាម លទ្ធផលនៃការសិក្សាស្រាវជ្រាវតាំងពីឆ្នាំ២០០៧ ដោយប្រើវិធីសាស្ត្រថតរូប ក្រុមស្រាវជ្រាវមិនបានឃើញសត្វផ្សោតមួយក្បាលណា នៃក្រុមផ្សោតនៅអន្លង់ឈើទាលមក រួមរស់ជាមួយក្រុមផ្សោតនៅប្រទេសកម្ពុជាយើងឡើយ។
នៅក្នុងឆ្នាំ២០២០ ចំនួនប៉ាន់ប្រមាណសរុបនៃសត្វផ្សោតដោយប្រើវិធីសាស្ត្រវិទ្យាសាស្ត្រគឺ ៨៩ក្បាល ក្នុងកម្រិតជឿជាក់ ៩៥% ប៉ុន្តែចំនួននេះ គឺមិនបានរាប់បញ្ចូលផ្សោតចំនួន ២៥ក្បាល ដែលបាត់ដាន ដែលសត្វផ្សោតចំនួន២៥ក្បាលនេះ ធ្លាប់បានប្រទះឃើញក្នុងអំឡុងពេលសិក្សាស្រាវជ្រាវក្នុងឆ្នាំ២០១៧ កន្លងមក។ អាស្រ័យដោយការសិក្សាអង្កេតលើចំនួនប៉ាន់ប្រមាណសរុបនៃសត្វផ្សោតផ្តោតតែតាមជ្រលងមេ នៃទន្លេមេគង្គ ក្រុមសិក្សាស្រាវជ្រាវ បានសន្និដ្ឋានថា សត្វផ្សោតដែលបាត់ដានដែលមិនបានប្រទះឃើញក្នុងអំឡុងពេលសិក្សាស្រាវជ្រាវ២០២០ អាចបំលាស់ទីទៅជ្រលងទន្លេផ្សេងទៀតនៃទន្លេមេគង្គ (ទន្លេមេគង្គមានជ្រលងទន្លេច្រើនក្រៅពីជ្រលងមេ)។
លទ្ធផលនៃការចុះត្រួតពិនិត្យសត្វផ្សោតប្រចាំខែក្នុងឆ្នាំ២០២១នេះ បង្ហាញឱ្យដឹងថា សត្វផ្សោតមួយចំនួន នៃសត្វផ្សោតដែលបានបាត់ដានទាំង២៥ក្បាលនោះ ត្រូវបានប្រទះឃើញឡើងវិញនៅតាមជ្រលងមេ ក្នុងនោះផងដែរ ក៏មានការកត់ត្រានូវកូនផ្សោត ដែលបានកើតថ្មី ចំនួន ០៤ក្បាលផងដែរ គិតត្រឹមខែមិថុនា ឆ្នាំ២០២១នេះ ខណៈករណីផ្សោតស្លាប់វិញក្នុងកម្រិតប្រហាក់ប្រហែលគ្នានឹងផ្សោតកើតថ្មី។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល បានមានប្រសាសន៍ ជាទូទៅ ផ្សោតត្រូវបានដាក់ឈ្មោះ និងមានលេខកូដរបស់វា ទៅតាមព្រុយខ្នង ដែលព្រុយខ្នងនេះមានភាពខុសប្លែកពីគ្នានៅតាមអន្លង់ដែលពួកវារស់នៅ។ លោកបានពន្យល់បន្ថែមថា ព្រុយខ្នងនេះគឺជាលក្ខណៈសម្គាល់ដ៏សំខាន់ ដើម្បីកំណត់ចំនួនផ្សោត ឧទាហរណ៍ថាផ្សោតនេះមានព្រុយខ្នងបែបនេះ ត្រូវមានឈ្មោះនេះជាដើម។ល។ ហើយការរាប់ចំនួនផ្សោត គឺរាប់តែចំនួនជំទង់ និងមេពូជប៉ុណ្ណោះ។
ផ្សោតទន្លេមេគង្គ មានឈ្មោះវិទ្យាសាស្រ្ត Orcaella brevirostris ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN (International Union for Conservation of Nature) ជាប្រភេទសត្វកំពុងរងការគំរាមកំហែងប្រឈមនឹងការផុតពូជ និងត្រូវបានកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ១២៣អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជា (ទឹកសាប)៕
ដោយ ផែន រតនៈ រូបថតផ្តល់ដោយ លោក ផៃ សុម៉ានី
បទយកការណ៍ ៖ ផ្សោតនៅអន្លង់ឈើទាល ប្រឈមនឹងការផុតពូជដោយចៀសមិនរួច
ចេញផ្សាយ ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២១
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ --
보고서: 엉롱 츠띠엘 지역의 돌고래, 피할 수 없는 멸종에 직면하다
벋욕까: 보고 = 까리어이까
쁘로촘: 직면하다
폳뿌잊: 멸종
찌어: 피하다
찌어먼루으잊: 피할 수 없다
កាលពីពេលថ្មីៗនេះ មានសត្វផ្សោតមួយក្បាល ដែលមានអត្តសញ្ញាណលេខ៣៨ បានស្លាប់ នៅអន្លង់ឈើទាល នៃទន្លេដែលជាព្រំប្រទល់រវាងខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់នៃប្រទេសឡាវ។
최근 라오스의 스텅 트렝과 참 파삭 지방의 경계인 엉롱 츠띠엘(Anlong Chheuteal)에서 38 번 돌고래가 죽었습니다.
슷프사옫: 돌고래
얻땃싼냔: ID (싼늬얀 너반: 주민등록증)
쁘롬쁘로뚜얼: 국경
로위응: 사이
ផ្សោតនេះមានទម្ងន់សរុប ១៨០គីឡូក្រាម មានប្រវែង ២,៣ម៉ែត្រ ភេទញី និងពុំមានធ្មេញឡើយ (ធ្មេញសឹក និងបាក់អស់ហើយ) ហើយការស្លាប់របស់សត្វផ្សោតនេះ ត្រូវបានសន្និដ្ឋានថា បណ្តាលមកពីវ័យចាស់ជរា។
돌고래의 몸무게는 총 180kg, 길이 2.3m, 암컷이며 이빨이 없으며 (이빨이 닳고 부러짐) 노령으로 인해 사망 한 것으로 생각됩니다.
똠누언: 무게
싸롭: 총
쁘로와엥: 길이
펫니: 암컷
펜스로: 숫컷
썩: 닳다
박엏: 부러지다
선니탄: 생각하다
번달목삐: ~라는 이유로
웨이: 나이
웨이짜쪼리어: 늙어서
នេះបើតាមការបញ្ជាក់របស់ លោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ។
이 사실은 2021년 6월 17일 오후, 캄보디아 뉴스(AKP)와 수산청 수산보존부 부국장 파이 소마니씨와의 인터뷰에서 확인되었습니다.
바읜쩨악: 확인하다
쭐라펄: 수산
프네악응이어: 기자
លោក ផៃ សុម៉ានី បានបញ្ជាក់បន្ថែមថា ៖ “ ផ្សោតនៅនៅអន្លង់ឈើទាលនៃទន្លេ ក្នុងភូមិអូរស្វាយ ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ជាប់នឹងខេត្តចំប៉ាសាក់នៃប្រទេសឡាវ ប្រឈមនឹងការផុតពូជក្នុងពេលដ៏ខ្លីខាងមុខនេះដោយចៀសមិនរួច ព្រោះថាពេលនេះនៅតំបន់នោះ មានផ្សោតតែមួយក្បាលប៉ុណ្ណោះដែលនៅសេសសល់ចុងក្រោយ ដូច្នេះវានឹងពុំអាចបន្តពូជបាននោះទេ។
파이 소마니 부국장은 다음과 같이 말했습니다. “라오스 참파삭 지방에 인접한 탈라 볼리밧 지역의 프레아 룸켈 커뮨, 오 스와이 마을의 강 협곡에 있는 돌고래는 가까운 미래에 멸종될 위기에 처했습니다. 이제 단 한 마리의 돌고래만 남아서 더 이상 번식을 할 수 없습니다.
번타엠: 더하다
쪼압: 붙다
쁘로촘: 직면하다
까폳포잊: 멸종
더클러이캉목: 짧은 시간에
찌어먼루으잊: 피할 수 없는
쎄썰: 남다
번떠뽀잊: 종을 유지하다
ខ្ញុំហ៊ានសន្និដ្ឋានដូច្នេះព្រោះថាកាលពីទសវត្សរ៍ឆ្នាំ១៩៩០ សត្វផ្សោតនៅអន្លង់ឈើទាលមានចំនួនសរុបរហូតដល់ ២៥ក្បាលឯណោះ ហើយចំនួននេះបានធ្លាក់ចុះមកត្រឹម ០៨ក្បាល ក្នុងឆ្នាំ២០០៨ ហើយបានបន្តធ្លាក់ចុះមកត្រឹម ០៦ក្បាល ក្នុងឆ្នាំ២០១២ និង០៣ក្បាល ក្នុងឆ្នាំ២០១៩ ហើយចុងក្រោយនេះនៅសល់ត្រឹមតែ ០២ក្បាលប៉ុណ្ណោះ ក្នុងឆ្នាំ២០២១។
1990 년대 엉롱 츠띠엘 지역의 총 돌고래 수는 25마리였고 이 숫자는 2008 년 8마리로 감소했으며, 2012년 6마리, 2019 년 3마리, 2021년 마지막 두 마리로 계속 감소했습니다.
안써니어드탄: 나는 생각한다
뚜스왓: 시대
아에누ㅎ: 그때
틀레악쪼: 떨어지다
목뜨름: 까지
អាស្រ័យដោយសត្វផ្សោត០១ក្បាល បានស្លាប់កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ទៀតនោះ ចំនួនសរុបនៃសត្វផ្សោតនៅអន្លង់ឈើទាល នាពេលបច្ចុប្បន្ននេះមានតែមួយក្បាលប៉ុណ្ណោះ”។
"결국 2021 년 6 월 14 일, 한 마리의 돌고래가 죽어 지금 엉롱 츠띠엘의 돌고래는 단 한마리만 남게되었습니다."
아스라이: 결국은, 지금은 =찌어까뻿
빳쪼번: 현재
ភាគច្រើននៃការស្លាប់របស់សត្វផ្សោតនៅអន្លង់ឈើទាល បង្កឡើងដោយការនេសាទដោយប្រើឧបករណ៍មង និងការនេសាទខុសច្បាប់ (គ្រឿងឆក់ គ្រាប់បែកសិប្បនិមិត្ត និងនុយដែលមានសារធាតុគីមីពុល) ដែលបង្កឡើងដោយអ្នកនេសាទជនជាតិឡាវ។
엉롱 츠띠엘에서 발생한 돌고래의 죽음은 대부분 라오스 어부들에 의한 그물 낚시와 불법 조업(베터리, 폭탄, 독성 화학미끼)로 인해 발생했습니다.
벙꺼라응: ~때문에 발생하다
네삿: 어업
업뻐꺼: 도구
업뻐꺼멍: 그물
커쁘밥: 불법
끄릉 촉: 전기로 물고기 죽이는 것
끄롭바엑: 폭탄
누이: 미끼
싸르티어끼미뽈: 화학독성
ក្រៅពីនេះ ការសាងសង់ទំនប់វារីអគ្គីសនី ដន សាហុង ដែលមានទីតាំងចម្ងាយតែ១,៥គីឡូម៉ែត្រពីព្រំប្រទល់នៃខេត្តស្ទឹងត្រែង បាននិងកំពុងបង្កផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ទីជម្រកដែលជាអន្លង់ទឹកជ្រៅ និងជីវចម្រុះជលផល ពិសេសសត្វផ្សោតផងដែរ។
또한 스떵 뜨렝의 경계에서 불과 1.5km 떨어진 지역에 건설한 돈사 홍댐은 강의 생태계와 서식지, 심해 협곡의 생물 다양성에 영향을 미치고 있습니다. 특히 강돌고래는 영향을 크게 받고 있습니다.
똠놉위이리아끼서니: 수력발전소, 댐
쩜아이: 떨어지다, 거리
쁘롬쁘로똘: 국경
벙꺼펄빠뽀알: 영향을 미치다
쁘로뽀알: 네트
쁘로뽀알에콜로지: 생태계
띠쫌록: 생태계
언루엉 뜩 쯔러우: 물이 깊은 곳
찌웨아: 생명
쩜루어: 여러가지
쭐라펄: 수산
ហើយបើថ្ងៃមុខ ផ្សោតដែលនៅសេសសល់មួយចុងក្រោយនេះស្លាប់ទៀតមែននោះ យើងសន្មតថាមានតែប្រទេសកម្ពុជាប៉ុណ្ណោះដែលនៅមានផ្សោត ខណៈប្រទេសឡាវនឹងត្រូវដាច់ពូជ។
그리고 마지막 남은 돌고래가 죽게되면, 라오스의 강돌고래는 멸종하고, 캄보디아에서만 서식하게 됩니다.
쎄썰: 남다
멘: 정말
선나못: 생각하다
칸나ㅎ: 동안
다잇뽀잇: 멸종
លោក ផៃ សុម៉ានី ក៏បានសម្តែងនូវការសោកស្តាយផងដែរ ពាក់ព័ន្ធនឹងបញ្ហាប្រឈមរបស់ផ្សោតនៅអន្លង់ឈើទាលនេះ ព្រោះថាក្រុមការងារអភិរក្ស នៃរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងនៃមន្ទីរកសិកម្ម រដ្ឋបាលខេត្ត ដែលមានឆ្មាំទន្លេសរុបចំនួន០៧ កំពុងប្រចាំការនៅអន្លង់ឈើទាលនេះ បានខិតខំការពារ និងអភិរក្ស ផ្សោតដែលនៅសល់នៅតំបន់នេះ ប៉ុន្តែការងារទាំងនេះ ខ្វះការសហការពីខាងភាគីឡាវ ទើបធ្វើឱ្យចំនួនផ្សោតបន្តថយចុះជាលំដាប់ និងប្រឈមនឹងការដាច់ពូជ។
파이 소마니 부국장은 스떵 뜨렝 수산청의 보호팀이 엉롱 츠띠엘에 주둔하며 강을 경비하고 있지만, 라오스측의 협력이 부족하여 강 돌고래의 수가 감소해왔고 멸종위기에 처했다는 점에 대해 유감을 표했습니다.
섬다엥: 연기하다. 마음이 아프다.
싸옥스다이: 슬프다.
삐억뽀안: 관련되다
칸: 지역
문띠까세깜: 농업부
츠맘: 감시자
쁘로짬: 상시 있는
켓컴 까삐어: 열심히 지키다
썰: 남다
크워ㅎ: 부족하다
떠읍: 그래서
롬답: 빼다
닺뽀잇: 멸종
លោកបានបន្ថែមថា ផ្សោតតែងតែចរាចរចុះឡើងនៅតំបន់ព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ នៃប្រទេសឡាវ ដោយឡែកប៉ែកខាងកម្ពុជា គឺមានក្រុមការងារអភិរក្ស និងក្រុមឆ្មាំទន្លេការពារបានយ៉ាងល្អ ដោយផ្សព្វផ្សាយពីច្បាប់ និងការហាមឃាត់ការដាក់មង នូវតំបន់ចរាចររបស់ផ្សោត។
부국장에 따르면 강 돌고래는 스떵뜨렝 지역과 라오스 참파삭 지역 간의 국경을 주기적으로 돌아다니는데, 캄보디아측은 강 보호 기구와 강 감시원에 의해 불법조업이 금지되어 돌고래가 다니는 지역이 잘 지켜져 왔다고 덧붙였습니다.
쪼ㅎ라응: 왔다갔다
다오이라엑: 하지만
츠만똔레까삐어: 강 감시
프섭프사이: 홍보하다
함코앗: 금지하다
닥몽:
ជាទូទៅសត្វផ្សោត (Irrawaddy Dolphin) នៃទន្លេមេគង្គ ដែលប្រជាជនមូលដ្ឋានហៅថា ផ្សោតទន្លេមេគង្គ ត្រូវបានបែងចែកជាពីរក្រុមដាច់ដោយឡែកពីគ្នា គឺក្រុមដែលរស់នៅតាមដងទន្លេក្នុងប្រទេសកម្ពុជាយើង និងក្រុមដែលរស់នៅអន្លង់ឈើទាលនៃទន្លេដែលជាព្រំប្រទល់រវាងខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់នៃប្រទេសឡាវ។
라오스의 참파삭지역과 스떵 뜨렝 지역의 사람들이 보통 메콩 강 돌고래라고 부르는 이 돌고래들은 이라와디 돌고래입니다. 이라와디 돌고래는 캄보디아의 강을 따라 사는 그룹과 강 협곡에 사는 그룹으로 두 그룹이 있습니다.
Champasak 지방.
찌어뚜떠으: 일반적으로
물러드탄: 현지
바엥짜엑: 나누다
닺다오이라엑: 나누다
덩똔레: 물길
ហើយបើផ្អែកតាម លទ្ធផលនៃការសិក្សាស្រាវជ្រាវតាំងពីឆ្នាំ២០០៧ ដោយប្រើវិធីសាស្ត្រថតរូប ក្រុមស្រាវជ្រាវមិនបានឃើញសត្វផ្សោតមួយក្បាលណា នៃក្រុមផ្សោតនៅអន្លង់ឈើទាលមក រួមរស់ជាមួយក្រុមផ្សោតនៅប្រទេសកម្ពុជាយើងឡើយ។
한편 2007년 사진 촬영을 통한 돌고래 연구를 실시한 연구팀에 따르면 두 그룹의 돌고래들은 같이 사는 모습을 발견하지 못했다고 합니다.
빠아엑: 에 의한
슥싸스라우쯔리우: 연구
루엄루어: 같이 살다
នៅក្នុងឆ្នាំ២០២០ ចំនួនប៉ាន់ប្រមាណសរុបនៃសត្វផ្សោតដោយប្រើវិធីសាស្ត្រវិទ្យាសាស្ត្រគឺ ៨៩ក្បាល ក្នុងកម្រិតជឿជាក់ ៩៥% ប៉ុន្តែចំនួននេះ គឺមិនបានរាប់បញ្ចូលផ្សោតចំនួន ២៥ក្បាល ដែលបាត់ដាន ដែលសត្វផ្សោតចំនួន២៥ក្បាលនេះ ធ្លាប់បានប្រទះឃើញក្នុងអំឡុងពេលសិក្សាស្រាវជ្រាវក្នុងឆ្នាំ២០១៧ កន្លងមក។
2017년 부터 2020년까지 실시한 조사에 따르면 총 돌고래 수는 89마리(신뢰수준 95%)인데, 그 중에 25마리가 실종되었다고 합니다.
위티싸: 방법
위찌어싸: 기술
껌릇쯔어찌억: 신뢰도
로압바윈쫄: 세다
받단: 안보인다
쁘로띠어: 보다
អាស្រ័យដោយការសិក្សាអង្កេតលើចំនួនប៉ាន់ប្រមាណសរុបនៃសត្វផ្សោតផ្តោតតែតាមជ្រលងមេ នៃទន្លេមេគង្គ ក្រុមសិក្សាស្រាវជ្រាវ បានសន្និដ្ឋានថា សត្វផ្សោតដែលបាត់ដានដែលមិនបានប្រទះឃើញក្នុងអំឡុងពេលសិក្សាស្រាវជ្រាវ២០២០ អាចបំលាស់ទីទៅជ្រលងទន្លេផ្សេងទៀតនៃទន្លេមេគង្គ (ទន្លេមេគង្គមានជ្រលងទន្លេច្រើនក្រៅពីជ្រលងមេ)។
연구원들은 실종된 돌고래들은 메콩강의 주류에서 벗어나 다른 지역으로 이동했을 것이라는 결론을 내렸습니다.
아스라이: ~에 의해
엉껟: 보다
쁘다옷: 집중하다
쯔롤롱: 계곡
선니드탄: 결론
받단: 실종
쁘로띠어: 보다
범라ㅎ: 움직이다
លទ្ធផលនៃការចុះត្រួតពិនិត្យសត្វផ្សោតប្រចាំខែក្នុងឆ្នាំ២០២១នេះ បង្ហាញឱ្យដឹងថា សត្វផ្សោតមួយចំនួន នៃសត្វផ្សោតដែលបានបាត់ដានទាំង២៥ក្បាលនោះ ត្រូវបានប្រទះឃើញឡើងវិញនៅតាមជ្រលងមេ ក្នុងនោះផងដែរ ក៏មានការកត់ត្រានូវកូនផ្សោត ដែលបានកើតថ្មី ចំនួន ០៤ក្បាលផងដែរ គិតត្រឹមខែមិថុនា ឆ្នាំ២០២១នេះ ខណៈករណីផ្សោតស្លាប់វិញក្នុងកម្រិតប្រហាក់ប្រហែលគ្នានឹងផ្សោតកើតថ្មី។
2021년 돌고래의 감시 결과에 따르면 25마리의 실종된 돌고래 중의 일부가 다시 확인되었습니다. 2021년 6월 현재 4 마리의 아기 돌고래가 확인되었고, 4 마리의 돌고래가 죽어 비슷한 수가 유지됨을 알 수 있습니다.
렛다펄: 결과
뜨루얻삐늣: 검사하다
쁘로짬: 모든
벙하흰: 보여주다
쁘로띠어커읜: 보이다
껃쁘라: 기록하다
꼼릇: 수준
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល បានមានប្រសាសន៍ ជាទូទៅ ផ្សោតត្រូវបានដាក់ឈ្មោះ និងមានលេខកូដរបស់វា ទៅតាមព្រុយខ្នង ដែលព្រុយខ្នងនេះមានភាពខុសប្លែកពីគ្នានៅតាមអន្លង់ដែលពួកវារស់នៅ។ លោកបានពន្យល់បន្ថែមថា ព្រុយខ្នងនេះគឺជាលក្ខណៈសម្គាល់ដ៏សំខាន់ ដើម្បីកំណត់ចំនួនផ្សោត ឧទាហរណ៍ថាផ្សោតនេះមានព្រុយខ្នងបែបនេះ ត្រូវមានឈ្មោះនេះជាដើម។ល។ ហើយការរាប់ចំនួនផ្សោត គឺរាប់តែចំនួនជំទង់ និងមេពូជប៉ុណ្ណោះ។
수산청 수산 보존국의 옥 위볼 국장에 따르면 돌고래들은 각각 코드가 부여되고 있다고 합니다. 돌고래들은 지느러미의 모양이 서로 다르기 때문이 이 지느러미 모양을 통해 구분할 수 있습니다. 돌고래를 세는 것은 새로이 번식한 돌고래와 청년기의 돌고래 수만 셉니다.
쁘러쌋: 이야기하다
찌어뚜떠으: 일반적으로
레익꼳: 숫자
쁘루이크넝: 등지느러미
코플라엑: 다르다
뽄욜: 설명하다
섬뽀알: 알다
껌넛: 지정하다
웃디허: 예를들면
쫌뚜엉: 어린 세대
메뿌잇: 번식
ផ្សោតទន្លេមេគង្គ មានឈ្មោះវិទ្យាសាស្រ្ត Orcaella brevirostris ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN (International Union for Conservation of Nature) ជាប្រភេទសត្វកំពុងរងការគំរាមកំហែងប្រឈមនឹងការផុតពូជ និងត្រូវបានកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ១២៣អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជា (ទឹកសាប)៕
Orcaella brevirostris라는 학명의 메콩강 돌고래는 IUCN (International Union for Conservation of Nature)에 의해 멸종 위기종에 등록되어 있습니다. 또한 2009년 8월 12일에 반포된 캄보디아 왕실 법령 123호에 의해 보호되고 있습니다.
츠무어위찌어싸: 학명
반찌끄러홈: 위험리스트
언드라띠얻: 국제
토마찌엇: 자연
쁘로펫: 종류
콤리은껌하엥: 위험
리읒로앗타삐발: 왕실정부
스더이삐: ~에 관해서 말하다
톤티은: 자원
으롱끄루어트낙: 위기에 처한
ដោយ ផែន រតនៈ រូបថតផ្តល់ដោយ លោក ផៃ សុម៉ានី
Phen Rattanak 사진 제공 : Mr. Phay Somany
출처: https://www.information.gov.kh/articles/46380